Cambodian community leaders demand an end to the deportation of refugees from the United States9/18/2024 អ្នកដឹកនាំសហគមន៍ខ្មែរទាមទារឲ្យបញ្ឈប់ការបញ្ជូនជនភៀសខ្លួនចេញពីអាមេរិក
ឆ្នាំ២០២៤ នេះគឺមានរយៈពេល៤៥ ឆ្នាំដែលពលរដ្ឋកម្ពុជាបានភៀសខ្លួនចោលមាតុភូមិដោយចំនួនយ៉ាងច្រើនទៅរស់នៅតាមប្រទេសនានាបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩។ មានពលរដ្ឋខ្មែរជាច្រើនបានមករស់នៅសហរដ្ឋអាមេរិកផងដែរ។ ដើម្បីអបអរទិវាជនភៀសខ្លួនពិភពលោកឆ្នាំនេះ វីអូអេនឹងសម្ភាសអតីតជនភៀសខ្លួនដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ លោក ចាប ចិត្រា នៃវីអូអេ បាន សម្ភាស អ្នកស្រី ឆោម ឆាយ៉ា ប្រធានអង្គការបណ្តាញសេរីភាពអាស៊ីអាគ្នេយ៍ អំពីកិច្ចការងារសហគមន៍របស់អ្នកស្រីក្នុងការស្នើឲ្យសហរដ្ឋអាមេរិកបង្កើតច្បាប់ដើម្បីបញ្ឈប់ការបញ្ជូនជនភៀសខ្លួនអាស៊ីអាគ្នេយ៍ពីអាមេរិកទៅប្រទេសកំណើតវិញ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៖
2024 marks the 45th anniversary of the mass exodus of Cambodians from their homeland following the fall of the Khmer Rouge regime in 1979. Many of these refugees have since settled in the United States. To commemorate World Refugee Day this year, VOA will be conducting interviews with former refugees now living in the United States. In one such interview, VOA Khmer's Chap Chetra speaks with Chhom Chhaya, President of the Southeast Asian Freedom Network, about the ongoing issue of Southeast Asian refugee deportations from the United States
0 Comments
Leave a Reply. |